Friday, November 15, 2013

មី​បំពង​

តោះយើងសាកល្បងមើលទាំងអស់គ្នាធានាថាឆ្ងាញ់! គ្រឿងផ្សំ​
​ប៊ី​ហ៊ុន ខ្លាន់​រាវ បង្កង សាច់ជ្រូក (​សាច់​សុទ្ធ​) យី ហ៊ឺ ហៃ​ប៊ី ខ្ទឹម​ប្រៃ សៀង ម្ទេស​ក្រហម ខ្ទឹម​ស ខ្ទឹម​ក្រហម ​ក្រូចឆ្មារ ពង​ទា ស្លឹក​គូឆាយ សណ្ដែក​បណ្ដុះ ម្ទេសផ្លោក​ទុំ សណ្ដែកដី អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ។​


​វិធី​ធ្វើ​


​១- ប៊ី​ហ៊ុន យក​ទៅ​បំពង​ខ្លាញ់​ឲ្យ​ឡើង​ពណ៌​ក្រហម​ស្រួយ ។​ ​

​២- សាច់ជ្រូក (​សាច់​សុទ្ធ​) ហាន់​ជា​ចង្វាមូល​តូចៗ ។​ ​ ​

៣- បង្កង​យក​សំបក​ចេញ ហាន់​ជា​បន្ទះ​ស្ដើងៗ ។​ ​

​៤- ម្ទាស​ក្រហម​បុកលាយ នឹង ខ្ទឹម​ស សៀង ឲ្យ​ល្អិត ។​ ​

​៥- ខ្ទឹម​ប្រៃ​ហាន់​ជា​បន្ទះ​ស្ដើងៗ ហៃ​ប៊ី​ពុះ​ជា​ពីរ យី​ហ៊ឺ ហាន់​ជា​សរសៃ​ឆ្មា​រៗ ម្ទាស​ផ្លោក​ទុំ ហាន់​ជា​សរសៃ​ ​ឆ្មា​រៗ​ដែរ ។​ ​

​៦- សណ្ដែកដី​លីង​បកសំបក​បុក (​បុក​កុំឲ្យ​ល្អិ​តពេក​) ។​ ​

​៧- ពង​ទា​វាយ​ឲ្យ​បែកដាក់​ខ្លាញ់​ទៅក្នុង​ខ្ទះ​ឲ្យ​សើ​មៗចាក់​ពង​ទា​វាច​ឲ្យ​ស្ដើងត្រឡប់​ចុះ​ឡើង​ឲ្យ​ឆ្អិនទើប​ ​ដួស​យក​មក​ហាន់​ជា​សរសៃ​ឆ្មារៗ។​ ​ ​

៨- ខ្ទឹមក្រហម​ហាន់​ស្ដើងៗ បំពង​ខ្លាញ់​ឲ្យ​ឈ្ងុយ ។​ ​ ​

៩- ស្លឹក​គូឆាយ លាង​ទឹក​ឲ្យ​ស្អាត កាត់​ប្រវែង​ពី​ថ្នាំងដៃ សណ្ដែកបណ្ដុះ​បេះ​កន្ទុយ​ចេញ​ឲ្យ​ស្អាត ។​ ​ ​

១០- ដាក់​ខ្ទះ ចាក់​ខ្លាញ់​រាវ​បន្តិច ដាំ​ឲ្យ​ក្ដៅ ដាក់ សាច់ជ្រូក សាច់​បង្កង ឆា​ត្រឡប់​ចុះ​ឡើង​ឲ្យ​រី​ងទឹក ទើប​ ​ដាក់​ម្ទេស​បុក យី​ហ៊ឺ ហៃ​ប៊ី ខ្ទឹម​ប្រៃ សណ្ដែកដី ចាក់​ទឹកត្រី អំបិល ស្ករ ម្សៅ​ស៊ុប ឆា​ចូល​គ្នា​ឲ្យ​សព្វ ភ្លក់​មើល​ឲ្យ​ល្មម​ ​ដួស​ដាក់​ចាន​ទុក ។​ ​ ​

១១ – យកប៊ី​ហ៊ុន​បំពង សាច់​ឆា​និង​ខ្ទឹមក្រហម​បំពង មក​ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​ដាក់​កណ្ដាល​ចាន​ពង​ ​ក្រពើ​រោយ​ពង​ទា​ពីលើ យក​ម្ទេសផ្លោក​ដែល​ហាន់​ទុក​នោះ​រោយ​ចំ​កណ្ដាល ហើយ​យក​ស្លឹក​គូឆាយ រៀប​ព័ទ្ធជុំវិញ ទើប​ ​យក​សណ្ដែកបណ្ដុះ​រៀប​ដាក់​តាម​គែម​ចាន​ជុំវិញ​ទៀត កាត់​ម្ទេសដៃនាង​ទុំ​ជា​ផ្កា ដោត​តាម​ចំហៀង​ជាការ​ស្រេច ។​

No comments:

Post a Comment