នៅទំព័រដាក់បង្ហាញ និងទាញយកកកម្មវិធី (Software) ល្អៗ សំខាន់ៗ សម្រាប់ខ្មែរយើង យកទៅប្រើប្រាស់ ដូចជាកម្មវិធីដែរបានបកប្រែជាភាសាខ្មែរជាដើម ។ (ចុចលើឈ្មោះដើម្បីទាញយក)
- Khmer Unicode 2.0.1 សម្រាប់ Windows : ជាកម្មវិធីតែមួយគត់របស់ជាតិខ្មែរ ដែលអ្នកប្រើគ្រប់រូបមិនអាចខ្វះបាន សម្រាប់អោយកុំព្យូទ័របង្ហាញ និងវាយអក្សរយូនីកូដខ្មែរ។ ទំហំ 1.6MB
- តារាង និងពុម្ពអក្សរខ្មែរ : ទាញយកពុម្ពអក្សរខ្មែរធម្មតា និងពុម្ពអក្សរយូនីកូដខ្មែរ ជាពិសេសគឺជាតារាងពុម្ពអក្សរខ្មែរទុកមើលនៅពេលធ្វើកិច្ចការផ្សេងៗ សម្រាប់អ្នកចង់ដឹងថាពុម្ពអក្សរយូនីកូដមានអ្វីគួរទាញយកទុកមើល។
- Khmer Unicode Typing 1.6 : ជាកម្មវិធីហាត់វាយអក្សរ (Typing) យូនីកូដខ្មែរតែមួយគត់ ដែលបង្រៀនលោកអ្នក ឲ្យចេះវាយអក្សរបានត្រឹមត្រូវតាមក្បួនខ្នាត និង លឿន។
*សូមមើលកុំរំលងពី "របៀបសរសេរឬវាយអក្សរយូនីកូដខ្មែរតាមវិធីត្រឹមត្រូវ" ចុចទីនេះ
-KhmerConverter:គឺជាកម្មវិធីបម្លែងអក្សរខ្មែរពីយូនីកូដទៅអក្សរខ្មែរធម្មតា(មិនមែនយូនីកូដ)ពីអក្សរខ្មែរធម្មតាទៅយូនីកូដវិញ។ ជួយសម្រួលដោយមិនបាច់វាយសារជាថ្មីដោយគ្រាន់តែកែកំហុសអក្ខរាវិរុទ្ធខ្លះៗជាការស្រេច។
- Glossary of Computer ជាបទានុក្រមពាក្យបច្ចេកទេសកុំព្យូទ័រ បកប្រែពីភាសាអង់គ្លេសទៅភាសាខ្មែរ បង្កើតដោយ KhmerOS ដែរជាអ្នកបង្កើត Khmer Unicode។ប្រភេទឯកសារ : PDF ជំនាន់ : 4.2
- English Khmer Computer Lexiqu Pro : ជាកម្មវិធីវចនានុក្រមពាក្យបច្ចេកទេសកុំព្យូទ័រអង់គ្លេស-ខ្មែរ។ បង្កើតនិងចែកចាយដោយសេរី។ ទំហំ 5.7MB
- Fix Font Khmer in Windows7 ដើម្បីអោយ Font ខ្មែរមានរូបរាងសមសួម សូមមើល របៀបធ្វើអោយ Windows 7 បង្ហាញអក្សរខ្មែរបានត្រឹមត្រូវ នោះលោកអ្នកនឹងបានដឹង និងរីករាយជាមួយតួអក្សរបង្ហាញមកច្បាស់។ មើលរបៀបប្រើ
- Firefox ជាភាសាខ្មែរ : ជាកម្មវិធីរុករកអ៊ីនធឺណិតដែលពេញនិយមមានល្បឿន និងសមត្ថភាពខ្ពស់ និងមានកម្មវិធីបន្ថែមច្រើនងាយស្រួលប្រើ ឥឡូវនេះមានជាភាសាខ្មែរពេញលេញហើយ។អ្វីដែលពិសេសគឺ Firefox មានមុខងារត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរមកស្រាប់។ អានបន្ថែម
- OpenOffice 3.2 ជាភាសាខ្មែរ/អង់គ្លេស : កម្មវិធីការិយាល័យខ្មែរ គឺជាឈុតកម្មវិធីការិយាល័យដ៏អស្ចារ្យ ដែលអាចប្រៀបធៀបបានទៅនឹង MS Office ។ វារួមមានកម្មវិធីដំណើរការអត្ថបទកម្មវិធីសៀវភៅបញ្ជី កម្មវិធីការបង្ហាញ កម្មវិធីរូបមន្តគណិតវិទ្យា និង កម្មវិធីសម្រាប់គូរ ជាពិសេសមានត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ។ ប្រើដោយមិនគិតលុយសម្រាប់ Windows, Mac និង Linux ។
*កុំភ្លេចដំឡើង ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ បន្ថែមទៀត។
- ចម្លងឯកសារពី USB ដោយស្វ័យប្រវត្តិ ជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ មាននាទីជួយចម្លងឯកសារពី USB ទៅកាន់កុំព្យូទ័រដោយគ្រាន់ចុចតែមួយដង។ អត្ថបទ
*អ្នកបង្កើត : លាម លីដារ៉ា ទំហំ : 104KB (មិនបាច់ដំឡើងបើកប្រើបានភ្លាម)
Ey ya loy kron ber !!!!(y)
ReplyDelete